កម្សាន្ត

សេម បាន​ប្រាប់​ Sabay ថា​ បន្ទាប់​ពី​បញ្ចប់​ការ​ថត​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​រឿង​ "លង់​ស្នេហ៍​អ្នកគ្រូ​" លោក​សុំ​មិន​ទទួល​សម្ដែង​មួយ​រយៈ​សិន​ ព្រោះ​តែ​ជាប់​វល់​​ក្នុង​ការ​ធ្វើ​បទ​ចម្រៀង​ Original Song សម្រាប់​ឆ្នាំ​ថ្មី​។

 លោក​ ថា ទោះ​បី​ជា​ក្នុង​ពេល​នេះ​ផ្អាក​ពី​ការ​សម្ដែង​មួយ​រយៈ​ដើម្បី​មក​ផលិត​បទ​ចម្រៀង​ Original song មិន​បាន​ន័យ​ថា​លោក​បោះ​បង់​អាជីព​ជា​អ្នក​សម្ដែង​ចោល​ទេ​៖"និយាយ​ឲ្យ​ចំ​ទៅ​បង​ទាំង​អាជីព​ចម្រៀង​ និង​សម្ដែង​ខ្ញុំ​មិន​បោះ​បង់​មួយ​ណា​ចោល​ទេ​ គឺ​ចាប់​​យក​ទាំង​ពី​រតែ​ម្ដង​ ព្រោះ​ខ្ញុំ​ចង់​ឲ្យ​អាជីព​ទាំង​ពីរ​នេះ​ដើរ​ទន្ទឹម​គ្នា​ តែ​អាស្រ័យ​ទៅ​លើ​ពេល​វេលា​ដែរ​បង បើ​គេ​ត្រូវ​ការ​ខ្ញុំ​ឲ្យ​ថត​ខ្សែ​ភាព​យន្ត​ខ្ញុំ​ទៅ​ថត​ខ្សែ​ភាព​យន្ត​ តែ​បើ​ខ្ញុំ​មមាញឹក​ខ្លាំង​ជាមួយ​បទ​ចម្រៀង​ខ្ញុំ​សុំផ្អាក​ពី​សម្ដែង​មួយ​ភ្លែត​"។
ការ​លើក​ឡើង​របស់​លោក​ សេម ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​រឿង "លង់​ស្នេហ៍​អ្នក​គ្រូ​" របស់​ផលិត​កម្ម​បដិហារ្យ​ កាល​ពី​ម្សិល​មិញ​នៅ​រោង​ភាព​យន្ត​លេជេន ស្ទឹង​មាន​ជ័យ។​
ក្នុង​ពិធី​​សម្ពោធ​រឿង​ចាក់​បញ្ចាំង​​ "លង់​ស្នេហ៍​អ្នក​គ្រូ​" នេះ​ដែរ​ចាង​ហ្វាង​ផលិត​កម្ម​ បដិហារ្យ​ លោក ស៊ុម ភារិន បាន​លើក​ឡើង​ថា​ រឿង​នេះ ផលិត​កម្ម​លោក​បាន​ចំណាយ​ដើម​ទុន​ ៤​ម៉ឺន​ដុល្លារ​ ហើយ​​ជា​រឿង​ទី​២​របស់​ផលិតកម្ម​បដិហារ្យ និង​ជា​​ប្រភេទ​រឿង​បែប​កំប្លែង​និយាយ​អំពី​ស្នេហា​រវាង​សិស្ស​ និង​គ្រូ។
កម្សាន្ត កម្សាន្ត Reviewed by Unknown on 1:53 AM Rating: 5

No comments:

Powered by Blogger.