បចេ្ចកវិទ្យា

វេបសាយ Apple កំពុង​​អាប់​ដេត ជាមួយ​មុខងារ​បញ្ជា​ទិញ​ ខណៈ​ប៉ុន្មាន​ម៉ោង​ទៀត​នេះ ​ក្រុមហ៊ុន Apple​ នឹង​បញ្ចេញ​ផលិតផល​ថ្មី​​​មាន iPad Pro និង iPhone SE។


ផលិតផល​ដែល​គេ​ជឿ​ថា​ ​Apple​ ​នឹង​បញ្ចេញ​ពេល​នេះ​មាន​ដូច​ជា​ ​iPad Pro 2​ ​អេក្រង់​ ​៩,៧​ ​អ៊ីញ, iPad Pro​ ​អេក្រង់​ ​១០,៥​ ​អ៊ីញ,​ ​iPad Pro 2 អេក្រង់​ ​១២,៩​ ​អ៊ីញ​ ​និង​ ​iPad Mini Pro។ ដោយ​ឡែក​សម្រាប់​ ​iPad Pro​ ​អេក្រង់​ ​១០,៥​ ​អ៊ីញ​ ​និង​ ​iPad Pro 2 អេក្រង់​ ​១២,៩​ ​អ៊ីញ​ ​នឹង​ដំណើរការ​ដោយ​បន្ទះ​ឈីប​ប្រភេទ​ ​A10X​ ​ខណៈ​ ​iPad Pro 2​ ​អេក្រង់​ ​៩,៧​ ​អ៊ីញ​ ​ប្រើ​បន្ទះ​ឈីប​ប្រភេទ​ ​A9។
Apple​ ​អាច​នឹង​បញ្ចេញ​ ​iPhone SE​ ​ដែល​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ​១២៨GB​ ​និង​ ​iPhone 7/ 7Plus​ ​ដែល​មាន​ពណ៌​ក្រហម​ផង​ដែរ៕

បចេ្ចកវិទ្យា បចេ្ចកវិទ្យា Reviewed by Unknown on 1:12 AM Rating: 5

No comments:

Powered by Blogger.