ជីវិតនិងសង្គម
- ចំណាយសរុបប្រមាណជា ៥ ម៉ឺនដុល្លារ
- ឡានក្រុង ១០០ គ្រឿងត្រៀមដឹកអ្នកដំណើរដោយឥតគិតថ្លៃ
- សំបុត្រ ៥០០០ សន្លឹក សម្រាប់ធ្វើដំណើរទៅ ១៤ ខេត្ត-ក្រុង
អាចនិយាយបានថាជាដំណឹងល្អមែនទែនដល់និស្សិត អ្នកធ្វើការ កម្មករ និងអ្នកចំណូលក្រុងភ្នំពេញទាំងអស់ ព្រោះអីក្រុមហ៊ុនមួយចេញមុខធានាចេញថ្លៃសំបុត្រឡានក្រុងឲ្យទៅស្រុក ដោយឥតគិតថ្លៃ សម្រាប់ឱកាសចូលឆ្នាំខ្មែរខាងមុខនេះ។
សំបុត្រឡានក្រុង ៥០០០ សន្លឹក នឹងត្រូវចែក Free ឲ្យអ្នកចំណូលទីក្រុងភ្នំពេញ ដែលត្រូវទៅលេងស្រុកកំណើតតាមខេត្ត ពេលចូលឆ្នាំ ខណៈឡានក្រុង ១០០ គ្រឿង ឈរជើងត្រៀមចាំដឹកអ្នកដំណើរ។ ការចំណាយលើការជួលឡានក្រុងទាំងនេះ សរុបប្រមាណជា ៥ ម៉ឺនដុល្លារ។
ការផ្ដល់សំបុត្រឡានក្រុងដោយឥតគិតថ្លៃនេះ គឺដើម្បីជួយកាត់បន្ថយការចំណាយប្រជាពលរដ្ឋ ជាពិសេស និស្សិត និងកម្មករ-កម្មការិនី ដែលត្រូវលេងស្រុកកំណើតជួបជុំគ្រួសារ ក្នុងឱកាសចូលឆ្នាំខ្មែរ និងដើម្បីទប់ស្កាត់ការឡើងថ្លៃសំបុត្រឡានក្រុងផងដែរ។ នេះបើតាមការអះអាងរបស់តំណាងក្រុមហ៊ុន Ganzberg។
តំណាងដដែលបន្តថា ឡានក្រុងទាំង ១០០ គ្រឿងនឹងចេញដំណើរព្រមៗគ្នាតែម្ដងនៅថ្ងៃទី១២ មេសា ដោយចេញពីកោះពេជ្រ រាជធានីភ្នំពេញ។
ព័ត៌មានពីការទទួលយកសំបុត្រ ម៉ោងចេញដំណើរ និងខេត្តក្រុងណាខ្លះ ជាទិសដៅ Sabay នឹងផ្សាយលម្អិតពេលក្រោយ៕
ជីវិតនិងសង្គម
Reviewed by Unknown
on
2:08 AM
Rating:
No comments: