កញ្ញា
ដើម្បីធ្វើឲ្យម្ដាយក្មេកទុកចិត្ត និងដាក់ចិត្តស្រលាញ់យើងដូចកូនបង្កើតកើតនោះ មិនមែនជារឿងងាយស្រួលទេ តែវាក៏មិនលំបាកអ្វីពេកដែរ។ ដូចនេះបើមិត្តនារីចង់បង្កើនភាពស្និទ្ធស្នាលជាមួយម្ដាយក្មេកនោះ ៦ វិធីខាងក្រោមអាចជួយបាន៖
១.ធ្វើអ្វីដែលជាខ្លួនយើង៖ កុំព្យាយាមធ្វើអ្វីដែលមិនមែនជាចរិតពិតរបស់ខ្លួនឯងអី។ ព្រោះម្ដាយក្មេកអាចមើលដឹងថាយើងកំពុងធ្វើពុត ឬក៏យើងជាមនុស្សមានអត្តចរិតបែបនេះស្រាប់។
២.ចំណាយពេលវេលាជាមួយគាត់៖ មិនថាយើងរវល់ប៉ុណ្ណាឡើយ តែយ៉ាងណាស់គួរតែចំណាយពេលជាមួយគាត់នៅក្នុងផ្ទះបាយដើម្បីធ្វើម្ហូប ឬដើរផ្សារទិញសម្ភារៈផ្សេងៗ។
៣.នាំគាត់ចូលហាង៖ វិធីនេះអាចនិយាយថាជាការយកចិត្តថ្លើមក៏បានដែរ តែពិតជាទទួលផលយ៉ាងច្រើនមែន។ គួរតែនាំម្ដាយក្មេកទៅហាងថែរក្សាសម្រស់ ឬទៅហាងទិញសំលៀកបំពាក់, ស្បែកជើង, កាបូប ព្រោះមនុស្សស្រីមិនថាវ័យណាទេ គឺនៅតែស្រលាញ់របស់អស់ទាំងនេះ។
៤.ស្ដាប់គាត់និយាយ៖ ប្រសិនបើចង់ឲ្យទំនាក់ទំនងជាមួយម្ដាយក្មេក និងកូនប្រសាស្រីរឹតតែស្អិតល្មួត ពេលគាត់និយាយណែនាំអ្វី ត្រូវអង្គុយស្ដាប់យ៉ាងយកចិត្តទុកដាក់។ ដើម្បីឲ្យមើលឃើញថាយើងពិតជាក្មេកល្អ ចេះស្ដាប់បង្គាប់។
៥.ដឹងពីគាត់ឲ្យបានច្រើន៖ គួរតែស្គាល់គាត់ឲ្យបានច្រើនទាំងចំណង់ចំណូលចិត្តម្ហូបអាហារ និងការស្លៀកពាក់។
៦.កំដរគាត់មើលទូរទស្សន៍៖ មនុស្សចាស់ចូលចិត្តបំផុតពេលមានកូនមកអង្គុយកំដរគាត់មើលទូរទស្សន៍ និងនាំគ្នានិយាយពិភាក្សាពីសាច់រឿង៕
កញ្ញា
Reviewed by Unknown
on
2:19 AM
Rating:
No comments: