ខ្លាំងមែន! បិទមេរោគកុំព្យូទ័រកំពុងល្បីបាន ហើយឲ្យប្រាក់មិនយកទៀត
យុវជនមកពីចក្រភពអង់គ្លេសម្នាក់ ដែលមិនបញ្ចេញឈ្មោះ ទទួលបានប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារអាមេរិក បន្ទាប់ពីបានទប់ស្កាត់ការរីករាលដាលនៃមេរោគ WannaCry កាលពីចុងសប្ដាហ៍កន្លងទៅ។ យុវជនវ័យ ២២ឆ្នាំរូបនេះ បានប្រាប់ដល់ Business Insider ថា «ខ្ញុំមិនមែនធ្វើវាដើម្បីប្រាក់ ឬ កេរ្តិ៍ឈ្មោះនោះទេ... ខ្ញុំនឹងជូនប្រាក់ទាំងនេះ សម្រាប់មនុស្សដែលត្រូវការវាវិញ»។
យុវជនវ័យ ២២ឆ្នាំដែលមិនបានបង្ហាញឈ្មោះជាសាធារណៈរូបនេះ ជាម្ចាស់គេហទំព័រឈ្មោះ “MalwareTech” ដែលបានស៊ើបអង្កេតស្វែងរកកូដរបស់មេរោគខាងលើ ដើម្បីបញ្ឈប់ការវាយប្រហារ កាលពីសប្ដាហ៍មុនដែលបានកើតឡើងនៅជាង ១៥០ប្រទេស។ ការដែលមិនបញ្ចេញឈ្មោះនេះដែរ ព្រោះអាចជាកត្តាសុវត្ថិភាពសម្រាប់រូបគេផងដែរ។
ចំពោះប្រាក់រង្វាន់ត្រូវបានផ្ដល់ជូនដោយ HackerOne ជាអង្គភាពមួយសម្រាប់ឲ្យអ្នកស្រាវជ្រាវផ្នែកសន្តិសុខនានា បានរាយការណ៍នូវបញ្ហាមួយចំនួននៅក្នុង Software និងដើម្បីតបស្នងវិញជាប្រាក់រង្វាន់។ HackerOne ក៏បានចេញសេចក្ដីថ្លែងអំណរគុណដល់ MalwareTech ដែលបានរួមចំណែកជួយឲ្យប្រព័ន្ធអ៊ីនធឺណិត កាន់តែមានសុវត្ថិភាពបន្ថែមទៀត៕

Reviewed by Unknown
on
11:32 PM
Rating:
No comments: