ផ្លូវទៅស្រុក
ដើមពោធិ៍នេនទុំមានចម្ងាយប្រហែល៣០០ម៉ែត្រពីផ្លូវជាតិលេខ៧ និងដើមពោធិ៍ទាវក៏មានចម្ងាយប្រហែលជា៣០០ម៉ែត្រពីផ្លូវជាតិដែរស្ថិតនៅភូមិពោធិ៍ជើងខាល ក្រុងសួង ខេត្តត្បូងឃ្មុំ។ ដើមពោធិ៍ទាំងពីរមានចម្ងាយពីគ្នាប្រហែលជា១គីឡូម៉ែត្រ។ នៅដើមពោធិ៍នាងទាវមានខ្ទមមួយដែលមានរូបចម្លាក់២គឺរូបចម្លាក់យាយផាន និងរូបចម្លាក់នាងទាវ។ ចំណែកនៅដើមពោធិ៍នេនទុំវិញមានរូបចម្លាក់មួយដែរ ប៉ុន្តែមិនមែនរូបចម្លាក់នេនទុំទេគឺរូបចម្លាក់លោកតាក្រហមក។
ដើមពោធិ៍ទាំងពីរបានក្លាយជាកន្លែងទេសចរណ៍មួយសម្រាប់មហាជន ក៏ដូចជាសិស្សានុសិស្សសិក្សាស្វែងយល់ពីអក្សរសាស្ត្រខ្មែរ។ ទោះជាយ៉ាងណារហូតដល់ពេលនេះ កន្លែងទាំងនេះមិនទាន់ត្រូវបានរៀបចំឲ្យល្អ និងងាយស្រួលសម្រាប់ទស្សនាឡើយ។ សូម្បីតែផ្លូវចូលទៅដល់ដើមពោធិ៍ និងរូបចម្លាក់ក៏ស្ទើរគ្មានផង ពីព្រោះរបងផ្ទះអ្នកភូមិស្ទើរបិទជិតទៅហើយសម្រាប់ដើមនាងទាវ ប៉ុន្តែសម្រាប់ដើមទុំមានផ្លូវចូលស្រួល៕
ផ្លូវទៅស្រុក
Reviewed by Unknown
on
2:24 AM
Rating:
No comments: