ស្នេហាមិនគិតពីវណ្ណៈ! ព្រះនាងជប៉ុន បោះបង់តំណែង ទៅរៀបអភិសេកជាមួយកម្មករសាមញ្ញម្នាក់
ព្រះនាងជប៉ុនមួយអង្គ សុខចិត្តបោះបង់ឋានៈជារាជវង្ស ដើម្បីទៅរៀបអភិសេកជាមួយកម្មករឆ្នេរសមុទ្រម្នាក់ ដែលព្រះនាងបានជួប នៅក្នុងភោជនីយដ្ឋានមួយ។
ព្រះនាង Mako ព្រះជន្ម២៥វង្សា គឺជាចៅស្រីរបស់អធិរាជជប៉ុន Akihito នឹងត្រូវរៀបអភិសេកជាមួយគូស្នេហ៍ ជាបុរសសាមញ្ញម្នាក់ មានឈ្មោះថា Kei Komuro ដែលចេះលេងស្គី វីយូឡុង និងចម្អិនអាហារទៀតផង។ លោក Komuro គឺជាសិស្សរួមសាលា ជាមួយព្រះនាង នៅឯសកលវិទ្យាល័យ International Christian University ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
លោក Komuro ធ្វើការជាអ្នកផ្សព្វផ្សាយ និងលើកកម្ពស់វិស័យទេសចរណ៍ ឲ្យឆ្នេរសមុទ្រ Shonan នៅក្នុងខេត្ត Kanagawa។ អ្នកទាំង២បានជួបគ្នា នៅក្នុងភោជនីយដ្ឋានមួយកន្លែង នៅឯ Shibuya នៃទីក្រុងតូក្យូ កាលពីប្រហែល ៥ឆ្នាំមុន នៅក្នុងពិធីជប់លៀងមួយ ដើម្បីនិយាយអំពីការសិក្សានៅក្រៅប្រទេស ហើយក៏បានជួបគ្នាច្រើនដងទៀត នៅប៉ុន្មានខែចុងក្រោយនេះ។
គួរបញ្ជាក់ថា ព្រះនាង Mako នឹងបាត់បង់ឋានៈជាព្រះនាង ហើយក្លាយជាមនុស្សសាមញ្ញធម្មតា ប្រសិនបើព្រះនាងរៀបអភិសេក ជាមួយជនសាមញ្ញ ព្រោះវាជាបញ្ជាប្រពៃណីជប៉ុន។
យ៉ាងណាមិញ ដំណើរការនៃពិធីរៀបអភិសេកនេះ ត្រូវចំណាយពេល និងឆ្លងកាត់ពិធីសាសនាច្រើន។ ដំបូងឡើយ ត្រូវមានការប្រកាសមួយ ដែលមានតម្លៃស្មើនឹងការភ្ជាប់ពាក្យ។ បន្ទាប់មក ត្រូវជ្រើសរើសថ្ងៃរៀបអភិសេក នៅពេលដែលអ្នកទាំង២ ធ្វើរបាយការណ៍ផ្លូវការមួយ ទៅកាន់ព្រះចៅអធិរាជ និង អធិរាជិនី។
ទោះបីជាយ៉ាងណា ព្រះនាង Mako បានណែនាំ លោក Komuro ទៅកាន់ព្រះមាតាបិតារបស់ទ្រង់រួចទៅហើយ ហើយក៏ទទួលបានព្រះរាជអនុញ្ញាតផងដែរ៕

Reviewed by Unknown
on
8:38 PM
Rating:
No comments: