មកដឹងរឿងក្រពុលមុខផ្ទួនៗរបស់ Angelina Jolieត្រឹម៦ខែចុងក្រោយនេះ
កើតជាមនុស្សរមែងជួបទុក្ខនិងរីករាយ មិនថាអ្នកស្ថិតក្នុងឋានៈកម្រិតណានោះទេ។ និយាយដល់បញ្ហានេះក្រឡេកទៅមើលតារហូលីវូដ Angelina Jolie បានជួបរឿងវិលមុខឈឺក្បាល ព្រោះតែបញ្ហាផ្ទាល់ខ្លួននិងគ្រួសារ។ តាមដានខាងក្រោមត្រឹម៦ខែចុងក្រោយនេះ Angelina ជួបរឿងអ្វីខ្លោះ?
១.
នៅខែ កញ្ញា ឆ្នាំ ២០១៦ Angelina Jolie បានដាក់ពាក្យសុំលែងលះស្វាមី Brad Pitt ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលស្មានមិនដល់។ ដំបូងឡើងគ្រាមិនទាន់បញ្ជាក់ពីហេតុផលនៃការលែងលះ ប្រភពជិតស្និទ្ធបានលួចបង្ហើបថា បញ្ហារកាំរកូសកើតឡើងដោយសារការចិញ្ចឹមកូនទាំង ៦នាក់ និង Angelina Jolie មិនសប្បាយចិត្តចំពោះវិធីគ្រប់គ្រងកូនរបស់ Brad Pitt។ លើសពីនេះ តារាសម្ដែងរូបសង្ហានោះថែមទាំងឆេវឆាវ ផឹកស្រា ប្រើប្រាស់គ្រឿងញៀនទៀតផង។ តែក្នុងនៅក្នុងពាក្យបណ្ដឹងa Jolie បានបញ្ជាក់គោលបំណងនៃការលែងលះថាដើម្បី "សុខភាពគ្រួសារទាំងមូល" រួមទាំងមូលហេតុសំខាន់គឺ "គំនិតខ្វែងគ្នាមិនអាចផ្សះផ្សាបាន"។
២.
ពីរខែបន្ទាប់ពោលខែ វិច្ឆិកាទស្សនាវដ្ដី New Idea បានចុះផ្សាយថា ម្ដាយបង្កើតរបស់កុមារា Pax Thien ដែលជាកូនប្រុសចិញ្ចឹមរបស់តារាហូលីវូដ Angelina Jolie និង Pitt សុំពីប្រទេសវៀតណាម ចង់បានកូនប្រុសខ្លួនត្រលប់ទៅវិញ។ ចាត់ទុកជារឿងឈឺក្បាលមួយព្រោះ ក្រោយលែងលះ Angelinaនិង Bradសុទ្ធតែចង់បានសិទ្ធិចិញ្ចឹមកូនរៀងខ្លួន ខណៈមានព័ត៌មានបែបនេះទៀតកាន់តែធ្វើឲ្យអ្នកស្រីមិនសប្បាយចិត្ត។ ទោះជាយ៉ាងណាតួស្រីក្នុងរឿង "Maleficent” មិនបានតបតនឹងព័ត៌មាននេះទេ។
៣.
រំលងមិនបានប៉ុន្មាននៅផងរឿងស្រដៀងគ្នាក៏បានកើតឡើងនៅខែ មករា ឆ្នាំ ២០១៧ ម្ដាយបង្កើតរបស់ Zahara ដែលជាកូនស្រីចិញ្ចឹមរបស់តារាហូលីវូដ Angelina Jolie បានប្រាប់ទៅ Angelina ថា ចង់និយាយជាមួយកូនរបស់នាង។ ត្បិតតែមានរឿងនេះក្ដី Angelina នៅតែអត់ធ្មត់មិនខ្វល់ ព្រោះគ្រួសារកំពុងជួបរឿងប្រេះឆា និងបារម្ភជួបបញ្ហាផ្ទាល់ខ្លួនពេលឲ្យ Zaharaជួបម្ដាយបង្កើត។
៤.
ក្ដៅ!នេះឯង រឿងមិនទៅណាឆ្ងាយ។ សារព័ត៌មានអង់គ្លេស The Sun បានចុះផ្សាយថា បុរសកម្ពុជាម្នាក់ ឈ្មោះថា ម៉ោញ សារ៉ាត់ ជាបុគ្គលិកនៅអង្គការមួយកន្លែងក្នុងប្រទេសកម្ពុជាអះអាងខ្លួនជាឪពុកបង្កើតរបស់ Maddox ។ ក្រោយផ្ទុះរឿងនេះលោក សារ៉ាត់បាននិយាយបកស្រាយជាមួយវិទ្យុបារាំង RFI ថា លោក លោកមិនមែនជាឪពុករបស់ Maddox ឡើយ ហើយក៏មិនបានទាមទារសិទ្ធិចិញ្ចឹមកូនអ្វីដែរ។ ចំពោះ The Sunបានប្រភពពីណាក៏លោកមិនដឹង។ Angelina នៅតែបន្តការសង្កត់ចិត្តមិនតបត ព្រោះមិនមែនជារៀងលើកទី១។
ចំណុចចាប់អារម្មណ៍៖ រឿងទី២និងទី៤ស្រដៀងគ្នា ព្រោះការដែលម្ដាយរបស់ Pax Thien ចង់សុំកូនវិញ និងលោក ម៉ោញ សារ៉ាត់អះអាងជាឪពុករបស់ Maddoxសុទ្ធសឹងតែប្រភពចេញពីសារព័ត៌មាន ខណៈប្រភពមិនដឹងខ្លួន។ យ៉ាងណា Angelina Jolie ក៏មានរឿងសប្បាយចិត្តមួយ ព្រោះបានផលិតរឿង "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ" ជោគជ័យ ធ្វើឲ្យប្រជាជនខ្មែរទន្ទឹងចាំទស្សនាគ្រប់គ្នា៕
មកដឹងរឿងក្រពុលមុខផ្ទួនៗរបស់ Angelina Jolieត្រឹម៦ខែចុងក្រោយនេះ
Reviewed by Unknown
on
6:54 PM
Rating:
No comments: