មន្ត្រីរាជការនឹងបានឡើងប្រាក់ខែទាំងអស់ ហើយអាចបើកបានចាប់ពីថ្ងៃស្អែកទៅ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា
បានបញ្ជាក់ក្នុងពិធីចែកសញ្ញាបត្រជូន គរុនិស្សិត-សិស្ស
នៃវិទ្យាស្ថានជាតិអប់អប់រំថា ថ្ងៃស្អែកទី
២៣នេះមន្ត្រីរាជការស៊ីវិល
គ្រប់ផ្នែកទាំងអស់អាចបើកប្រាក់ខែដែលដំឡើងឱ្យនោះហើយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តទៀតថា ប្រាក់ខែមន្ត្រីរាជការស៊ីវិល នឹងឡើងដល់ ៨៥ម៉ឺន ៣៥០០ រៀល មិនទាន់បញ្ចូលប្រាក់ផ្សេងទៀត។ ចំពោះគ្រូបង្រៀន ប្រាក់បៀវត្សចាស់គឺ ៨០ម៉ឺន ៥០០រៀល ហើយគិតត្រឹមខែមករា កន្លងទៅនេះឡើងដល់៨៥ម៉ឺន ៣០០ និង៥០រៀលនេះគឺជាប្រាក់ខែទាបបំផុត ហើយមកដល់ខែមេសា ខាងមុខនេះនឹងឡើងដល់ ៩៥ម៉ឺន ៣៥០០រៀល។ ដូច្នេះគ្រូបង្រៀន ប្រាក់ខែកើនជាង ១៥ម៉ឺនរៀល ហើយនៅបូកបន្ថែមចំពោះប្រាក់តំបន់ ចំនួន ៨ម៉ឺន ទៅដល់១០ម៉ឺនរៀលទៀត។
ចំពោះនគរបាលជាតិពលបាលត្រីវិញ ប្រាក់បៀវត្សកើនដល់ ៩៣ម៉ឺន ៩០០និង ៧៧រៀល ដោយគិតទាំងរបបអង្ករ។ ចំណែកឯ ខាងកងទ័ពពលទោវិញ នឹងឡើងដល់ ៨៨ម៉ឺន ៩០០និង៧៧រៀល ដោយមិនគិតរបបអង្ករនោះទេ។
សម្ដេចក៏បានអំពាវនាវទៅកាន់មន្រ្តីរាជការទាំងអស់ សូមកុំច្រណែននឹងគ្រូបង្រៀន និងគ្រូពេទ្យដែលមានប្រាក់បៀវត្សខ្ពស់ជាង ពីព្រោះថាទាំងពីរវិស័យនេះពិតជាសំខាន់ខ្លាំងណាស់។ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា មិនថាមន្ត្រីរាជការ ឬ ផ្នែកកងកម្លាំងប្រដាប់អាវុធ និងផ្នែកដទៃទៀតមិនត្រូវច្រណែនជាមួយនឹងគ្រូបង្រៀន និងគ្រូពេទ្យទេ ព្រោះមិនថាកងកម្លាំងប្រដាប់អាវុធក្ដី មន្ត្រីរាជការក្ដី ពេលមានកូនរបស់គាត់ ចៅរបស់គាត់សុទ្ធត្រូវការគ្រូបង្រៀន និងគ្រូពេទ្យទាំងអស់៕

Reviewed by Unknown
on
10:51 PM
Rating:
No comments: