អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បដិសេធ​ព័ត៌មាន​ចចាមអារ៉ាម​ស្តីពី​ការផ្លាស់ប្តូរ​រដ្ឋមន្ត្រីក្រសួង​ចំនួន​៤

(​ភ្នំពេញ​)៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានធ្វើការ​បដិសេធចោល​ចំពោះ​ពាក្យ​ចចាមអារ៉ាម​អំពី​ការផ្លាស់ប្តូរ​រដ្ឋមន្ត្រី​ចំនួន​០៤​រូប​គឺ​រដ្ឋមន្ត្រី​​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួង​អប់រំ យុវជន និង​កីឡា​។




​ការបដិសេធ​នេះ គឺ​បន្ទាប់ពី​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​បាន​ចុះផ្សាយ និង​ការនិយាយ​តៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ អំពី​ការផ្លាស់ប្តូរ​រដ្ឋមន្ត្រី​ចំនួន​០៤ ខ​ខាងលើនេះ​។​
​លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា ឲ្យ​ដឹងថា ចំពោះ​ការផ្លាស់ប្តូរ​នេះ​គឺ​មានតែ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទេ ដែល​ដឹង​។ ដោយ​លោក​បាន​បញ្ជាក់ថា អត់​មានអី​ផ្លាស់ប្តូរ​ទេ ហើយ​ដំណឹង​ដែលថា​មានការ​ផ្លាស់​ប្តូរ​នេះ គឺជា​រឿង​ចចាមអារ៉ាម ហើយ​ផ្លូវការ​ទាល់តែ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើលិខិត​រដ្ឋសភា​។
​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​បាន​ផ្សាយ​ថា រដ្ឋមន្ត្រីក្រសួង​ចំនួន​០៤​រូប នឹង​អាច​ត្រូវ​ផ្លាស់ប្តូរ​មានដូចជា​៖
១. ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុម រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិ​អន្តរជាតិ នឹង​អាច​ប្តូរ​ទៅកាន់​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី ជំនួស សម្តេច​វិបុល​បញ្ញា សុខ អាន ដែល​ទទួលមរណៈភាព​។​
២. លោក អ៊ូ​ន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​អាច​ប្តូរ​ទៅកាន់​ជា​រដ្ឋមន្ត្រី ក្រសួងការបរទេស​និង​សហប្រតិបត្តិ​អន្តរ​​ជាតិ ជំនួស​ល​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ។​
៣.​ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នឹង​អាច​ប្តូរ​ទៅកាន់​ជា​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជំនួស​លោក អ៊ូ​ន ព័ន្ធមុនីរ័ត្ន ។
៤.​ លោក ហ៊ុន ម៉ា​នី តំណាង រាស្ត្រ​មណ្ឌល​កំពង់ស្ពឺ នឹង​អាច​ទៅកាន់​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវ ជន និង​កីឡា​ជំនួស​លោក ហង់ ជួនណា​រ៉ុ​ន​៕
អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បដិសេធ​ព័ត៌មាន​ចចាមអារ៉ាម​ស្តីពី​ការផ្លាស់ប្តូរ​រដ្ឋមន្ត្រីក្រសួង​ចំនួន​៤ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បដិសេធ​ព័ត៌មាន​ចចាមអារ៉ាម​ស្តីពី​ការផ្លាស់ប្តូរ​រដ្ឋមន្ត្រីក្រសួង​ចំនួន​៤ Reviewed by Unknown on 7:11 PM Rating: 5

No comments:

Powered by Blogger.