ប្រកួត​ល្ងាច​នេះ ​គ្រូ​កម្ពុជា​ចង់​បាន​លទ្ធផល​ល្អ ខណៈ​ឥណ្ឌា​ទាមទារ​ឈ្នះ​ដាច់​ខាត

ការ​ប្រកួត​មិត្តភាព​អន្តរជាតិ Clear ​រវាង​ក្រុម​កម្ពុជា​និង​ឥណ្ឌា ​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ​ហើយ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ខាង​ក្រោម​នេះ​ជា​ការ​បង្ហាញ​មតិ​របស់​គ្រូ​បង្វឹក​ក្រុម​ទាំង​សង​ខាង​៖



លោក Leonardo Vitorino គ្រូ​បង្វឹក​ក្រុម​​ជម្រើស​ជាតិ​​កម្ពុជា​​បាន​និយាយ​ថា​ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​បង្ហាញ​លក្ខណៈ​ពិសេស​ប្លែក​ឲ្យ​បង​ប្អូន​អ្នក​គាំទ្រ​បាន​ឃើញ។ មួយ​វិញ​ទៀត ​គ្រូ​បង្វឹក​សញ្ជាតិ​​ប្រេស៊ីល​រូប​នេះ ​សុំ​​កុំ​ឱ្យ​អ្នក​គាំទ្រ​គិត​ពី​លទ្ធផល​ក្នុង​ការ​ប្រកួត​ខ្លាំង​ពេក ព្រោះ​នេះ​គ្រាន់​តែ​ការ​ប្រកួត​បើក​ឆាក​ដំបូង​ប៉ុណ្ណោះ។
ដូច​គ្នា​នេះ​ដែរ ​លោក Stephen Constantine ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌា ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា ​លោក​មក​កម្ពុជា​ប្រកួត​មិត្តភាព​នេះ ​ដើម្បី​ឈ្នះ​មិនមែន​ចាញ់​នោះ​ទេ។ លោក​មើល​ឃើញ​កីឡាករ​កម្ពុជា​ទាំង​អស់ សុទ្ធ​តែ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ក្រុម​ឥណ្ឌា​បាន ​ប៉ុន្តែ​ក្រុម​របស់​លោក​ក៏​មិន​បណ្ដោយ​ឱ្យ​វា​កើត​ឡើង​ងាយ​ៗ​នោះ​ទេ ព្រោះ​វា​ជា​ការ​ប្រកួត​មួយ​ដែល​ត្រូវ​ការ​ជ័យជម្នះ។
ចំពោះ​ជើង​កីឡាករ​វិញ ​ក្រុម​កម្ពុជា​មិនមាន​បញ្ហា​អ្វី​ចោទ​នោះ​ទេ ប៉ុន្តែ​បើ​ខាង​ឥណ្ឌា​វិញ ​មាន​កីឡាករ​សំខាន់​ៗ​ប៉ុន្មាន​នាក់ ​មិន​ទាន់​ច្បាស់​ថា​អាច​ចូល​លេង​បាន​ឬ​អត់​ឡើយ ព្រោះ​មាន​របួស​បន្តិចបន្ដួច៕
ប្រកួត​ល្ងាច​នេះ ​គ្រូ​កម្ពុជា​ចង់​បាន​លទ្ធផល​ល្អ ខណៈ​ឥណ្ឌា​ទាមទារ​ឈ្នះ​ដាច់​ខាត ប្រកួត​ល្ងាច​នេះ ​គ្រូ​កម្ពុជា​ចង់​បាន​លទ្ធផល​ល្អ ខណៈ​ឥណ្ឌា​ទាមទារ​ឈ្នះ​ដាច់​ខាត Reviewed by Unknown on 7:13 PM Rating: 5

No comments:

Powered by Blogger.