ក្រសួង​ប្រៃសណីយ៍​ចេញ​មុខបដិសេធ​ ការ​​បញ្ឈប់​គម្រោង​ប្តូរ​លុយ​ក្រុមហ៊ុន​ទូរសព្ទ

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​ចេញ​មក​ឆ្លើយតប​ថា ក្រសួង​ពុំ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ទូរសព្ទ​បញ្ឈប់ "គម្រោង​ប្តូរ​លុយ" ដូច​បណ្ដាញ​សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​នោះ​ទេ។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​វិទ្យុ​វាយោ FM ដែល​បាន​សម្ភាសន៍​អ្នក​នាំ​ពាក្យ​និយតករ​ទូរគមនាគមន៍​កម្ពុជា​នៅ​រសៀល​នេះ បន្ទាប់​ពី​មាន​ព័ត៌មាន​ចុះផ្សាយ​ថា​ក្រសួង​បាន​កំណត់​ពេល​ឲ្យ​ក្រុមហ៊ុន​ទូរសព្ទ​ទាំង​អស់​បញ្ឈប់​គម្រោង​ប្តូរ​លុយ​ត្រឹម​ចុង​ខែ​មីនា ដែល​នាំ​ឲ្យ​មាន​ការ​មិន​សប្បាយ​ចិត្ត​ពី​អ្នកប្រើប្រាស់​ជា​ច្រើន។



លោក អឹម វុត្ថា អ្នក​នាំ​ពាក្យ​និយតករ​ទូរគមនាគមន៍​កម្ពុជា​ឆ្លើយតប​ការ​ចោទ​ប្រកាន់​នេះ ដោយលោក​បានបញ្ជាក់​ថា ក្រសួង​គ្រាន់​តែ​ជា​អ្នក​សម្របសម្រួល​ប៉ុណ្ណោះ មិន​មាន​បំណង​ចង់​ជ្រៀតជ្រែក​ក្នុង​ទីផ្សារ​សេរី​នោះ​ទេ។
លោក​បាន​លើ​ក​ឡើង​ពី​​ក្រុមហ៊ុន​ទូរសព្ទ​ចំនួន ២ បាន​ស្នើ​មក​ក្រសួង​ដើម្បី​ស្វែង​រក​ដំណោះស្រាយ បន្ទាប់​ពី​មាន​ក្រុមហ៊ុន​​មួយ​ចំនួន​បាន​បង្កើត​កម្មវិធី​ថែម​លុយ​ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ទីផ្សារ​ប្រកួតប្រជែង។
លោក​បញ្ជាក់​ថា ដើម្បី​កុំ​ឲ្យ​ជម្លោះ​រីក​រាលដាល ក្រសួង​បាន​បេីកកិច្ច​ប្រជុំរកដំណោះស្រាយឲ្យ​ក្រុមហ៊ុន​ទាំង​អស់​​​ស្វែង​រក​ការឯកភាព​គ្នា ​ដោយ​ប្រកាន់​គោលការណ៍​ប្រកួត​ប្រជែង​ដោយ​ស្មោះត្រង់ ដើម្បី​ធានា​ប្រយោជន៍​ក្រុមហ៊ុននិងអ្នក​ប្រើប្រាស់៕
ក្រសួង​ប្រៃសណីយ៍​ចេញ​មុខបដិសេធ​ ការ​​បញ្ឈប់​គម្រោង​ប្តូរ​លុយ​ក្រុមហ៊ុន​ទូរសព្ទ ក្រសួង​ប្រៃសណីយ៍​ចេញ​មុខបដិសេធ​ ការ​​បញ្ឈប់​គម្រោង​ប្តូរ​លុយ​ក្រុមហ៊ុន​ទូរសព្ទ Reviewed by Unknown on 7:09 PM Rating: 5

No comments:

Powered by Blogger.