គិតឲ្យច្បាស់មុនគិតប្រើ Windows 32-bit ឬ Windows 64-bit
32-bit និង 64-bit ជាធាតុបង្កើតប្រព័ន្ធកុំព្យូទ័រមួយ ដែលផ្ដោតសំខាន់ទៅលើល្បឿនបញ្ជូនទិន្នន័យ។ និយាយដល់ 32-64 bit ត្រូវគិតទៅលើប្រព័ន្ធកុំព្យូទ័រដែលត្រូវមាន ៣ ផ្នែកសំខាន់គឺ៖ ១. Hardware ២. ប្រព័ន្ធប្រតិបត្តិការ (OS) និងទី៣ គឺកម្មវិធី (Application)។
កំណែ 64-bit របស់ Windows អាចគ្រប់គ្រងដំណើរការម៉ាស៊ីនកុំព្យូទ័រដែលមានអង្គចងចាំ (RAM) ទំហំ 4 GB ឬធំជាងនេះបានយ៉ាងល្អ។ ចំណែកកំណែ 32-bit គឺអាចគ្រប់គ្រងដំណើរការម៉ាស៊ីនកុំព្យូទ័រដែលមាន RAM ត្រឹម 1 ទៅ 3 GB តែប៉ុណ្ណោះ។
តើ Windows 32-bit ឬ 64-bit មួយណាដែលត្រូវនឹងតម្រូវការរបស់អ្នក? ខាងក្រោមនេះជាការបកស្រាយខ្លះៗ៖
Windows 64-bit
- ប្រសិនបើអ្នកប្រើប្រាស់អង្គចងចាំដែលមានទំហំធំជាង 4 GB គួរតែប្រើ Windows 64-bit។ ប៉ុន្តែក៏ត្រូវមើលទៅលើកម្មវិធីដែលអ្នកប្រើប្រាស់រាល់ថ្ងៃ តើអាចដំណើរការលើ Windows 64-bitបានឬអត់។
- កម្មវិធីថ្មីៗ និង ឧបករណ៍ផ្នែករឹង (Hardware) មួយចំនួនគឺប្រើ Windows 64-bit។
Windows 32-bit
- Windows 32-bit មានតម្លៃថោកជាង Windows 64-bit
ប្រសិនបើប្រើប្រាស់កម្មវិធី និងឧបករណ៍ផ្នែករឹង (Hardware) ជំនាន់ចាស់ៗអ្នកគួរតែប្រើ
Windows 32-bit
ដើម្បីឆែកមើលថាអ្នកប្រើWindows 32-bit ឬ 64-bitសូមធ្វើតាមការណែនាំដូចខាងក្រោម៖
- ចុចលើ Mouse ខាងស្ដាំត្រង់ This PC សម្រាប់ Windows 10 (Computer សម្រាប់ Windows 7)
- ចុចលើពាក្យ Properties
- រង់ចាំបន្តិចនឹងលោតផ្ទាំងមួយបង្ហាញពីព័ត៌មានម៉ាស៊ីនកុំព្យូទ័ររបស់អ្នក
- ត្រង់ពាក្យថា System type: ជាកន្លែងបង្ហាញថា Windows អ្នក32-bit ឬ 64-bit។
ចំណាំ៖ កម្មវិធីដែលបង្កើតឡើងសម្រាប់ 32-bit ក៏អាចប្រើប្រាស់បាននៅលើ 64-bit បានដែរ លើកលែងតែកម្មវិធីកម្ចាត់មេរោគមួយចំនួនតែប៉ុណ្ណោះ។ ប៉ុន្តែកម្មវិធីដែលបង្កើតឡើងសម្រាប់ 64-bit មិនដំណើរការទេនៅលើ 32-bit។
បន្ទាប់ពីអាននៅការបកស្រាយខ្លះៗតើប្រិយមិត្តគួរប្រើWindows 32-bitឬ 64-bit?ប្រាប់ពួកយើងពីបទពិសោធន៍នៃការប្រើប្រាស់របស់អ្នកនៅមតិយោបល់ខាងក្រោម។
ប្រភព៖ http://news.sabay.com.kh/article/924096#utm_campaign=onpage
គិតឲ្យច្បាស់មុនគិតប្រើ Windows 32-bit ឬ Windows 64-bit
Reviewed by Unknown
on
9:18 PM
Rating:
No comments: