ភ្លៀង​នឹង​បន្ត​​ធ្លាក់​រាយ​ប៉ាយ ទូទាំង​ប្រទេស​ រហូត​​ដល់​ថ្ងៃ ០៦​ ឧសភា​ ២០១៧

យោង​​​​​តាម​​ការ​ព្យាករណ៍​​ស្ថានភាព​អាកាស​ធាតុ​របស់​ ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម​ បាន​បង្ហាញ​​ថា កម្រិត​សម្ពាធ​ទាប​លើ​ផ្ទៃ​ដី បន្ត​គ្រប​ដណ្ដប់​​លើ​​ប្រទេស​កម្ពុជា​។ ទន្ទឹម​នឹង​នេះ ខ្យល់​បាន​វិវត្ត និង​ប្ដូរ​ទិស​ដៅ ដោយ​បក់​មក​​ពី​ទិស​ខាង​ត្បូង​ និង​ទិស​និរតី​។

តាម​រយៈ​ការ​ព្យាករ​នេះ ក្រសួង​បាន​បញ្ជាក់​ថា នឹង​បង្ក​ឲ្យ​ភ្លៀង​បន្ត​ធ្លាក់​​រាយ​ប៉ាយ​​ក្នុង​ក្រប​ខណ្ឌ​​ស្ទើរ​ទូទាំង​ប្រទេស​ រហូត​ដល់​ថ្ងៃ​ទី ០៦ ឧសភា ឆ្នាំ​២០១៧។
ជា​មួយ​គ្នា​នោះ ក្រសួង​បាន​អំពាវ​នាវ​​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចំពោះ​បាតុ​ភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់​​ជា​ពិសេស​នៅ​ថ្ងៃ​ទី ២៨ ទី​២៩ និង​ទី​៣០ មេសា ដោយ​អំឡុង​ពេល​នោះ បាតុភូត​​​នឹង​កើត​មាន​ឡើង​កាន់​តែ​ច្រើន នៅ​តំបន់​វាល​ទំនាប និង​តំបន់​ខ្ពង់​រាប​។
គួរ​រំលឹក​ផង​ដែរ​ថា ឥទ្ធិពល​ភ្លៀង​ និង​ខ្យល់​កន្ត្រាក់​​កាល​ពី​ថ្ងៃ ២៥ មេសា​ម្សិល​មិញ​បាន​បង្ក​ឲ្យ ផ្ទះ​សម្បែង​ប្រជាពល​រដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ខូច​ខាត​ដូច​ជា​៖
ប៉ៃលិន៖ ផ្ទះ​របស់​ប្រជាពលរដ្ឋ​ ចំនួន​០៨​ខ្នង​កាល​ពី​​​រសៀល​ ២៥ មេសា ២០១៧ ក្នុង​ភូមិ​វាល​ចែង​ ឃុំ​អូរ​អណ្ដូង​ ស្រុក​​សាលា​ក្រៅ ត្រូវ​ខ្យល់​​កន្ត្រាក់​​វាយ​​របើក​ដំបូល។
ស្វាយ​រៀង​៖ ២៥ មេសា ២០១៧ ករណី​ខ្យល់​កន្រ្តាក់​បាន​វាយ​ប្រហារ​​ទៅ​លើ​ភូមិ​ម្រាម​ខាង​ជើង ឃុំ​ម្រាម ស្រុក​រមាស​ហែក បណ្តាល​ឲ្យ​ដួល​រលំ​​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង។ ហេតុ​ការណ៍​នោះ​ផង​ដែរ​បាន​បង្ក​ឲ្យ មនុស្ស​៣​នាក់ រង​របួស​​ធ្ងន់ និង​ស្រាល​ផង​ដែរ៕​​

ភ្លៀង​នឹង​បន្ត​​ធ្លាក់​រាយ​ប៉ាយ ទូទាំង​ប្រទេស​ រហូត​​ដល់​ថ្ងៃ ០៦​ ឧសភា​ ២០១៧ ភ្លៀង​នឹង​បន្ត​​ធ្លាក់​រាយ​ប៉ាយ ទូទាំង​ប្រទេស​ រហូត​​ដល់​ថ្ងៃ ០៦​ ឧសភា​ ២០១៧ Reviewed by Unknown on 6:36 PM Rating: 5

No comments:

Powered by Blogger.