អាមេរិក សង្ស័យជាអ្នក Hack បំផ្ទុះមីស៊ីលកូរ៉េខាងជើង
ភាពអាម៉ាស់មួយរបស់កូរ៉េខាងជើងកាលពីប៉ុន្មានថ្ងៃមុនបានកើតឡើងក្រោយមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួនផ្ទុះពេលហោះបានបន្តិច ខណៈគេជឿថាអាមេរិកជាអ្នក Hack ចូលបំផ្លាញគ្រាប់មីស៊ីលនោះ។
យោងតាមបទសម្ភាសន៍ពីមន្ត្រីជាន់ខ្ពស់នៃមូលដ្ឋានទ័ពអាកាសអាមេរិកប្រចាំកូរ៉េខាងត្បូង Osan Air Base ដែលមានចម្ងាយប្រមាណជាង ៧០ គីឡូម៉ែត្រពីកូរ៉េខាងជើងបានឲ្យដឹងថា ទីនេះជាគោលដៅមុនគេដែលកូរ៉េខាងជើងនឹងវាយប្រហារ ប៉ុន្តែពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារ និងវាយបក។
Osan Air Base ដាក់ឲ្យយន្តហោះចម្បាំងប្រភេទ F-16 ឆ្វែលប្រចាំការ ២៤ ម៉ោង ហើយប្រព័ន្ធចាប់គ្រាប់មីស៊ីលជាច្រើនគ្រឿងក៏បំពាក់រួចរាល់។ កាន់តែពិសេស Osan Air Base មានក្រុមអ្នកជំនាញកុំព្យូទ័រដើម្បីតាមដានផ្កាយរណប ២៤ ម៉ោង ដើម្បីអាចដឹងភ្លាមៗនៃការបាញ់មីស៊ីលរបស់កូរ៉េជើង ហើយក្រុមនេះក៏ត្រូវគេជឿថាជាអ្នក Hack ចូលទៅបំផ្ទុះមីស៊ីលកូរ៉េខាងជើងផងដែរ៕
អាមេរិក សង្ស័យជាអ្នក Hack បំផ្ទុះមីស៊ីលកូរ៉េខាងជើង
Reviewed by Unknown
on
11:56 PM
Rating:
No comments: