ឆែកឲ្យខ្ទេច មុនទិញទូរសព្ទ iPhone ដោយប្រើកម្មវិធីនេះ
ប្រិយមិត្តដែលមានការលំបាកក្នុងការត្រួតពិនិត្យលើ iPhone មិនដឹងថាជាម៉ូដែលអ្វី ចេញតាំងពីឆ្នាំណា ប្រើ iOS ជំនាន់ណា អស់បញ្ហាជាមួយកម្មវិធី Test & Check for iPhone។
កម្មវិធី Test & Check for iPhone បានភ្ជាប់មកជាមួយនៅមុខងារតេស្តផ្នែករឹងនៃឧបករណ៍ដូចជា តេស្តពន្លឺអេក្រង់ ពណ៌ ប៉ះ សម្លេង កាមេរ៉ា Touch ID ការហៅទូរសព្ទចេញជាដើម។ កម្មវិធីនេះអាចប្រើជាជំនួយក្នុងការតេស្តទូរសព្ទមុនពេលទិញយកទៅប្រើប្រាស់។
តម្រូវការក្នុងការប្រើប្រាស់កម្មវិធី រាល់ឧបករណ៍ទាំងអស់ត្រូវតែដើរដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 8.0 ឬខ្ពស់ជាងនេះ។
- ទាញយកកម្មវិធីតាមតំណភ្ជាប់នេះ Test & Check for iPhone - https://itunes.apple.com/…/test-check-for-iph…/id1022281157…
បើកកម្មវិធី Test & Check
- នៅត្រង់ Home នេះចុចយកជម្រើសណាមួយដែលអ្នកចង់តេស្ត
- Device information check គឺជាផ្នែកមួយដែលបង្ហាញពីព័ត៌មាននៃឧបករណ៍របស់អ្នកដូចជា៖ ទំហំអេក្រង់ កាមេរ៉ា ម៉ូដែល អង្គគណនា អង្គក្រាហ្វិក ជាដើម។
- តេស្តលើ Touch ID
- តេស្តលើពន្លឺអេក្រង់
- តេស្តលើសម្លេង
- ជាចុងក្រោយកម្មវិធីនេះនឹងចេញជារបាយការណ៍សង្ខេបនូវអ្វីដែលអ្នកបានធ្វើតេស្ត
ប្រភព៖ http://news.sabay.com.kh/article/918282
ឆែកឲ្យខ្ទេច មុនទិញទូរសព្ទ iPhone ដោយប្រើកម្មវិធីនេះ
Reviewed by Unknown
on
9:21 PM
Rating:
No comments: