ស្គាល់អត្តសញ្ញាណអ្នកដំណើរអាស៊ីគេទាញចេញពីយន្តហោះ United ហើយ
អ្នកដំណើរអាស៊ីម្នាក់ ត្រូវបានបុគ្គលិកយន្តហោះអាមេរិក United
Airlines ទាញចេញពីកៅអីអង្គុយរបស់ខ្លួន
និងធ្វើឲ្យល្បីស្ទើរជុំវិញពិភពលោកកាលពីថ្ងៃម្សិលមិញ
ពេលនេះគេស្គាល់អត្តសញ្ញាណហើយ។
លោកឈ្មោះ David Dao មានអាយុ ៦៩ឆ្នាំ ជាជនជាតិវៀតណាម-អាមេរិក និងជាវេជ្ជបណ្ឌិតជំនាញឱសថយូរឆ្នាំម្នាក់។ លោកត្រូវបានគេវាយឈាមមុខ រួចទាញចេញពីយន្តហោះដោយសារក្រុមហ៊ុនទទួលកក់សំបុត្រលើសចំនួនកំណត់នៅអាកាសយានដ្ឋាន O'Hare ទីក្រុងឈីហ្កាហ្គូ បង្កឲ្យផ្ទុះកំហឹងពីមនុស្សជាច្រើន។
នៅក្នុងវីដេអូបង្ហោះលើបណ្ដាញសង្គមម្សិលមិញ គេបានឮលោក Dao និយាយថា គាត់ត្រូវទៅកាន់ទីក្រុង Louisville ដើម្បីទៅជួបអ្នកជំងឺ ខណៈបុគ្គលិកយន្តហោះទាញគាត់ចេញ។
តាមប្រភពដេលី ម៉េល បង្ហើបថា លោកវេជ្ជបណ្ឌិត Dao ជាឪពុកមានកូន ៥នាក់ និងមានចៅជាច្រើនផ្សេងទៀត ហើយកូនទាំង ៥នាក់ មាន ៤នាក់ជាវេជ្ជបណ្ឌិតអស់ហើយ។ ចំណែកភរិយារបស់លោកជាជនជាតិអាមេរិកមានឈ្មោះ Teresa អាយុ ៦៩ ឆ្នាំដូចគ្នា និងជាពេទ្យផ្នែកកុមារធ្លាប់ទទួលការសិក្សានៅសាកលវិទ្យាល័យហូជីមិញ ក្នុងទីក្រុងសាយហ្គន រួចទៅបម្រើការនៅទីក្រុង Elizabethtown, Kentucky នៅភាគខាងត្បូងទីក្រុង Louisville។
កូនបងគេមានឈ្មោះ Tim អាយុ ៣៤ឆ្នាំ កំពុងធ្វើការខាងឱសថនៅរដ្ឋតិចសាស់។ កូនទី ២ឈ្មោះ Ben អាយុ ៣១ឆ្នាំ ខាងឱសថដូចគ្នា។ កូនស្រីទី ៣ ឈ្មោះ Christine អាយុ ៣៣ឆ្នាំ ជាវេជ្ជបណ្ឌិតជំងឺទូទៅបម្រើការនៅក្រុងញូវយ៉ក និងកូនស្រីពៅគេឈ្មោះ Angela អាយុ ២៧ឆ្នាំបញ្ចប់ការសិក្សាផ្នែកឱសថនៅសាកលវិទ្យាល័យ Kentucky។
ងាកទៅមើលរឿងរ៉ាវរបស់លោកវិញ ពេលនេះវេជ្ជបណ្ឌិតរងគ្រោះបានជួលមេធាវីចំនួន ២រូប ដើម្បីប្ដឹងតវ៉ាខាងក្រុមហ៊ុនអាកាសចរណ៍វិញ ទោះក្រុមហ៊ុនបានសុំទោសភ្លាមៗក៏ដោយ ចំណែកនាយកប្រតិបត្តិក្រុមហ៊ុនលោក Oscar Munoz បានការពារបុគ្គលិកខ្លួនដោយហៅជនរងគ្រោះជាមនុស្សឆាឆៅ និងក្បាលរឹង៕

Reviewed by Unknown
on
7:13 PM
Rating:
No comments: