រសៀលនេះ ម្ចាស់មេដាយមាសពិភពលោកប៉េតង់មកដល់ប្រទេសកំណើត
ម្ចាស់មេដាយមាសពិភពលោកកីឡាប៉េតង់ ( World Championship Petaque 2017 ) កីឡាការិនី អ៊ុក ស្រីមុំ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញវេលាម៉ោង ៣:៣០នាទីថ្ងៃនេះ ព្រមទាំងទទួលបានការដង្ហែម៉ូតូធំចំនួន១២គ្រឿង។
កីឡាការិនី អ៊ុក ស្រីមុំ ដណ្ដើមបានមេដាយមាសកម្រិតពិភពលោកកាលពីពេលថ្មីៗនេះនៅប្រទេសបែលហ្សិកទីក្រុង Ghent ដោយយកឈ្នះកីឡាការិនីមកពីប្រទេស ទុយណេស៊ី Mouna BEJI ១៣-៧ពិន្ទុនាវគ្គផ្ដាច់ព្រ័ត្រលើវិញ្ញាសាវាយឯកត្តជននារី។ ក្រៅពី អ៊ុក ស្រីមុំ ដែលដណ្ដើមបានមេដាយមាសក្នុងព្រឹត្តិការណ៍ខាងលើក៏មានកីឡាករ ញ៉ែម បូរ៉ា និងកីឡាការិនី ស្រ៊ាង សុរ៉ាឃីម ចាប់គូប្រកួតវគ្គផ្ដាច់ព្រ័ត្រចាញ់ក្រុមកីឡាប៉េតង់ទុយណេស៊ី ដោយលទ្ធផល ១៣-៧ពិន្ទុ លើវិញ្ញាសាវាយគូចម្រុះដែលទទួលបានមេដាយប្រាក់ផងដែរ។
អ៊ុក ស្រីមុំ ជាកីឡាការិនីទី២ ដែលដណ្ដើមបានមេដាយមាសកីឡាប៉េតង់ពិភពលោក បន្ទាប់ពីកីឡាការិនី កែ ឡេង ធ្លាប់ដណ្ដើមបានមេដាយមាសលើវិញ្ញាសាវាយឯកត្តជននារីចំនួន២លើកជាប់ៗគ្នាកាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៥៕
រសៀលនេះ ម្ចាស់មេដាយមាសពិភពលោកប៉េតង់មកដល់ប្រទេសកំណើត
Reviewed by Unknown
on
9:12 PM
Rating:
No comments: