ការពិត អាមេរិក មានកំពូល​គ្រាប់បែក​ ធំជាង MOAB ទៀត សម្រាប់កម្ទេច កូរ៉េខាងជើង

យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក មាន​គ្រាប់បែក​យក្ស​មួយ​ប្រភេទ​ទៀត ដែល​បាន​បង្កើត​ឡើង​សម្រាប់​កម្ទេច រោងចក្រ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។
  
 គួរ​រំលឹក​ថា ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់ ពីបាន​ទម្លាក់​គ្រាប់បែក ទម្ងន់​ជិត​១០​តោន ប្រភេទ GBU-43 ឬ​ហៅ​ថា «Massive Ordnance Air Blast=(MOAB)   ដើម្បី​កម្ទេច​រូង​ក្រោម​ដី​មួយ​កន្លែង ដែល​ជា​សំបុក​របស់​ក្រុម ISIS នៅ​ក្នុង​ប្រទេស​អា   ហ្វហ្គានី ស្ថាន កាល​ពី​យប់​រំលង​អាធ្រាត្រ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មេសា (ម៉ោង​នៅ​កម្ពុជា) កន្លងទៅ​​​ នេះ។

 ជាមួយ​គ្នា​នេះ អ្នក​ជំនាញ​ផ្នែក​យោធា ជឿជាក់​ថា មូលហេតុ​ចម្បង​ក្នុង​ការ​ទម្លាក់​គ្រាប់​បែក MOAB នោះ គឺ​ដើម្បី​ព្រមាន​ដល់​ប្រទេស​ផ្ដាច់ការ​កូរ៉េខាងជើង។

មិនតែប៉ុណ្ណោះ គេ​បាន​ដឹង​ថា សហរដ្ឋអាមេរិក កាន់កាប់​គ្រាប់បែក​ដែល​មាន​ទំហំ​ធំ​ជាង MOAB ទៅ​ទៀត។ វា​ត្រូវ​បាន​គេ​ហៅ​ថា «Massive Ordnance Penetrator» (MOP) មាន​ទម្ងន់​រហូត​ដល់​ទៅ ១៤ ០០០​គីឡូក្រាម ដែល​ត្រូវ​ទម្លាក់​ដោយ​យន្តហោះ​ចម្បាំង​បំបាំង​កាយ «B2 Bomber» ដើម្បី​វាយ​ប្រហារ​គោលដៅ ដែល​ជា​តំបន់​ផ្ទុក​អាវុធ​ ដោយសម្ងាត់៕
 
ការពិត អាមេរិក មានកំពូល​គ្រាប់បែក​ ធំជាង MOAB ទៀត សម្រាប់កម្ទេច កូរ៉េខាងជើង ការពិត អាមេរិក មានកំពូល​គ្រាប់បែក​ ធំជាង MOAB ទៀត សម្រាប់កម្ទេច កូរ៉េខាងជើង Reviewed by Unknown on 7:33 PM Rating: 5

No comments:

Powered by Blogger.