រាប់ម៉ឺនគណនី ត្រូវបានក្រុមហ៊ុន Facebook បិទចោល
កាលពីសប្ដាហ៍មុន គណនីអ្នកប្រើប្រាស់នៅលើបណ្ដាញសង្គម Facebook
ប្រមាណ ៣ ម៉ឺនគណនីក្នុងប្រទេសបារាំងត្រូវបានបិទចោល មុនប្រមាណ ១០
ថ្ងៃនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំង។
នេះបើយោងតាមគេហទំព័រ Reuters បានចុះផ្សាយ។
Facebook សម្រេចបិទចោលគណនីក្នុងទំហំតួលេខច្រើនបែបនេះ ក៏ដោយសារហេតុផលចង់បញ្ឈប់ការរាលដាលព័ត៌មានក្លែងក្លាយ ឫព័ត៌មានមិនពិត គួបផ្សំនឹងគណនីឯទៀត ដែលប្រើប្រាស់នូវវិធីបញ្ចូលចំនួន Like និង Comment ក្លែងក្លាយ។
កាលពីថ្ងៃពុធសប្ដាហ៍មុន ក្រុមហ៊ុន Facebook បានបង្ហោះជាសារមួយពីការកាត់បន្ថយការចែកចាយព័ត៌មានមិនពិត នៅលើបណ្ដាញសង្គមយក្សរបស់ខ្លួន។
យ៉ាងណាមិញ Facebook មិនបានបង្ហើបប្រាប់ច្រើន ពីវិធិសាស្ត្រឫតិចនិក នៃការទប់ស្កាត់ខាងលើនោះដែរ។
ប្រភព៖ cnbc

Reviewed by Unknown
on
12:12 AM
Rating:
No comments: